ប៉ៃលិន៖ នារសៀលថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តថវិកាលើកិច្ចការហិរញ្ញវត្ថុដល់ថ្នាក់ដឹកនាំជាស្រ្តី”។
មន្ទីរសេដ្ឋកិ្ចចនិងហិរញ្ញវត្ថុខេត្តបៃលិនបានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តថវិកាលើកិច្ចការហិរញ្ញវត្ថុ ដល់ថ្នាក់ដឹកនាំជាស្ត្រីស្ថិតក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការអញ្ញើញចូលរួមពីសំណាក់ អភិបាលក្រុង/ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ដំណាងមន្ទីរជុំវិញខេត្ត និងក្រុមការងារមន្ទីរសេដ្ឋកិច្ចជាច្រើនរូបផងដែរ។ លោក ប៉ូច សាអែម បានមានប្រសាសន៍ថាការបើកវគ្គបណ្តុះបណ្តាលនាពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្ត្រីជាថ្នាក់ដឹកនាំគ្រប់មន្ទីរ/អង្គភាពជុំវិញខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយអោយបានត្រឹមត្រូវ និងយល់ដឹងបន្ថែមលើកិច្ចការហិរញ្ញវត្ថុ។
ឯកឧត្តម គោស៊ុំ ប៊ុនសឿត ក៏បានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដើម្បីលើកម្ពស់សមភាជាច្រើនដល់ស្ត្រី។ ស្រ្តីគ្រប់មន្ទីរអង្គភាពទាំអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ពង្រឹង និងបង្កើនសម្ថភាពបន្ថែមទៀត ក្នុងការស្វែងយល់អោយកាន់តែច្បាស់ក្នុងកិច្ចការហិរញ្ញវត្ថុ។ ក្នងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានបន្តថា សូមសំណូមពរដល់ក្រុមការងារទាំងអស់ ជាពិសេសគ្រូបង្គោល ត្រូវខិតខំយកចិត្តទុកដា់បង្ហាត់បង្រៀន ដើម្បីចែករំលែជាចំណេះដឹងទាក់ទងនិងកិច្ចការហិរញ្ញវត្ថុជូនដល់សិក្ខាកាមទាំងអស់។ សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តថវិកាលើកិច្ចការហិរញ្ញវត្ថុដល់ថ្នាក់ដឹកនាំជាស្ត្រី ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនគឺមានរយៈពេល៣ថ្ងៃ។